រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល អភិបាល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីស្ថិតនៅស្រះទឹកក្នុងបរិវេណរមណីដ្ឋានប្រាសាទព្រៃបាសាក់​

  • 551
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីចម្រុះពណ៌ចំនួន១ម៉ឺនក្បាល ស្ថិតនៅស្រះទឹកក្នុងបរិវេណរមណីដ្ឋានប្រាសាទព្រៃបាសាក់​ ឃុំបាសាក់​ ស្រុកស្វាយជ្រំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត។

អត្ថបទទាក់ទង