រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ស្ថានភាពទូទៅ

  • 5.2ពាន់
  • ដោយ Admin

 ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រំប្រទល់ខាងជើង និងខាងលិច ជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់នឹងខេត្តតៃនិញ និងខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមហើយស្ថិតនៅតំបន់វាលរាប នៃទិសអាគ្នេយ៍ មានចម្ងាយ ១២៥គ.ម ពីរាជធានីភ្នំពេញ មានផ្លូវជាតិលេខ១ ឆ្លងកាត់ប្រវែង ៦៥គ.ម មានផ្ទៃដីសរុប ២.៩៦៦,៤០គីឡូម៉ែត្រក្រឡា ចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និងមានភូមិ ៦៩០ភូមិ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ១៤៧.១០៧គ្រួសារ ស្មើនឹង ៦២៣.៨៣៤ នាក់(ស្រី ៣២១.៧៦២ នាក់) អត្រាកំណើនប្រចាំឆ្នាំ ១,៣៨% ដង់ស៊ីតេប្រជាជនប្រមាណ ២០៦នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា ។ ប្រជាពលរដ្ឋមានមុខរបរជាចម្បង គឺការងារផលិតកម្មកសិកម្ម រួមមាន ការបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំកសិ-ឧស្សាហកម្ម និង ដំណាំរួមផ្សំផ្សេងៗ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ មាន ១៧,០៨% ។

         ខេត្តស្វាយរៀង មានច្រកទ្វារព្រំដែន ចំនួន ៨ កន្លែង គឺច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងច្រកទ្វារព្រំដែនទ្វេភាគីបុសមន ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែរដែក ។