រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោក ញ៉ែម សារី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់

  • 3
  • ដោយ Admin

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់អបអរសាទរកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី ៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀងនាពេលខាងមុខ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោក​ លោកស្រីអនុប្រធានមន្ទីរនានាក្នុងខេត្ត តំណាងការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត៕

អត្ថបទទាក់ទង