រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ និងធ្វើការរៀបចំពង្រីកផ្លូវលេខ៣១៤

  • 896
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ និងធ្វើការរៀបចំពង្រីកផ្លូវលេខ៣១៤ ដល់ចំណុចផ្លូវជាតិលេខ១ សួនច្បារច្រមុះជ្រូក

បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៃព្រឹត្តិការសហគមន៍២០កុម្ភៈមិនទាន់មានភាពធូស្រាលនៅឡេីយ​ ក៏ផែនការអភិវឌ្ឍខេត្តរបស់ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅតែបន្តបោះជំហានទៅមុខជានិច្ច ដើម្បីឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើន។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការរៀបចំហេត្ថារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោផ្នែកខាងលិចប្រវែង ៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀងដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារ កន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៊ុំទូក និងការរៀបចំភ្លើងបំភ្លឺលម្អរនាពេលរាត្រីផងដែរ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត​ បានអញ្ជើញពិនិត្យការជួសជុលពង្រីកផ្លូវលេខ ៣១៤ មានប្រវែង ៣,៥៨០ម៉ែត្រ ទទឹង ១១ ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក​ ផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង​ ដើម្បីឱ្យមានភាពធំទូលាយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបជូនផងដែរថា ខេត្តស្វាយរៀង ក្រោមការដឹកនាំឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តមបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បនេះ។ ជាក់ស្តែងច្រាំទន្លេវ៉ៃគោ​ បាននិងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ​ គឺបានចូលរួមយ៉ាងសំខាន់​ លើការលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី អញ្ជើញមកកម្សាន្តនៅទីនេះផងដែរ... ៕#សូមជូនភ្ជាប់នូវគំនូសប្លង់ដូចមានក្នុងរូបភាពខាងក្រោម

អត្ថបទទាក់ទង