នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពី លោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ (ម្ចាស់ឱសថស្ថានអរុណរះ) ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្ត ។អំណោយទាំងនោះរួមមាន អង្ករ ២តោន មី ២០កេស ត្រីខ ២០ឡូ ម៉ាស ២កេស ស្មើនឹង ៥០០០ម៉ាស អាល់កុល ៦០លីត្រ និងថវិកា១លានរៀល ។ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួន ក្នុងផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលេីការជួយគ្នាក្នុងគ្រាលំបាក ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយសម្ភារ និងថវិកាមួយចំនួនពី លោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ (ម្ចាស់ឱសថស្ថានអរុណរះ)
- 658
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង
- 658
- ដោយ Admin
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អញ្ជេីញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៩វត្ត នៅខេត្តស្វាយរៀង
- 658
- ដោយ Admin
-
ឯកឧត្តម ម៉ែន វិបុល អភិបាល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីស្ថិតនៅស្រះទឹកក្នុងបរិវេណរមណីដ្ឋានប្រាសាទព្រៃបាសាក់
- 658
- ដោយ Admin
-
ឯកឧត្តម ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង
- 658
- ដោយ Admin
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ ខេត្តស្វាយរៀង
- 658
- ដោយ Admin
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្រុករមាសហែក
- 658
- ដោយ Admin
-
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញទទួលអំណោយពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- 658
- ដោយ Admin
-
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ
- 658
- ដោយ Admin
-
ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ និងធ្វើការរៀបចំពង្រីកផ្លូវលេខ៣១៤
- 658
- ដោយ Admin
-
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូZoom
- 658
- ដោយ Admin