រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បាន​នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ២ ក្នុងស្រុកចន្ទ្រា

  • 1.1ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការសាខា និង​សហការី បាន​នាំយកអំណោយ​មនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែក​អំណោយ​ដល់​​គ្រួ​សាររងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពីថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ធ្វើឲ្យ​ប៉ះពាល់​ឃុំចំនួន ២ ក្នុងស្រុកចន្ទ្រា ​ គឺឃុំច្រេស និងឃុំសំរោង បណ្តាលឲ្យប៉ើងដំបូលផ្ទះចំនួន ២ ខ្នង រួមនឹង​សម្ភារប្រើប្រាស់ ​ ។

មានប្រសាសន៍សំណេះសំណាល​​ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាននាំមកនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះ ដែល​ជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​​បញ្ហានានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូម​សម្តែង​នូវការ​សោកស្តាយ​ចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិ​ដែល​មិននឹកស្មា​ន​ដល់ ទន្ទឹមនេះ​ឯកឧត្តមសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុម​គ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែង​ដែលមាន​សុវត្ថិភាព នៅពេលមាន​ភ្លៀងធ្លាក់ ដែល​ងាយ​នឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេង​តូចៗ​​កុំឲ្យលេងទឹកដែលអាចបង្ក​ឲ្យមាន គ្រោះថ្នាក់​ដោយករណី​លង់ទឹក ត្រូវថែរក្សាសុខភាព និង​មានអនាម័យល្អ​ក្នុងការរស់នៅ ត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ ចូលរួមថែរក្សា​អនាម័យ​តាមរយៈការលាងសម្អាតដៃ​ជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេល​ទៅណាមកណា​ដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើង​នៅក្នុង​ប្រទេស​​កម្ពុជា ក៍ដូចជានៅលើ​ពិភពលោក​ផងដែរ ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ប្រសិន​បើមាន​អារៈដូចជា ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាល សូមប្រញ៉ាប់ទៅជួបគ្រូពេទ្យ ដែលនៅជិតបំផុត ។អំណោយដែលបាន​ចែកជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ៖ អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។

អត្ថបទទាក់ទង