រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល បាននាំយក​ព្រះរាជអំណោយចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៣៩គ្រួសារ ស្រុកស្វាយជ្រំ

  • 882
  • ដោយ Admin

ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសុក្រ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៣៩គ្រួសារ ក្នុងនោះមាន៖ ឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន
ប្រតិភូព្រះបរមរាជវាំង លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរព័ត៌មាន លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក​ លោកអភិបាល​ អភិបាលរងស្រុក​ និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

ព្រះរាជអំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖​ អង្ករ ៥០គីឡូ មី ១កេស (៣០កញ្ចប់)​ ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់(៤មx៦ម)​ សាប៊ូដុំ​ ៥ដុំ និងអាវយឺតស្លាកព្រះរាជអំណោយ ចំនួនមួយ។
ចំពោះថវិការ៖​
-​ សម្រាប់គ្រួសាររលំផ្ទះចំនួន៤​ខ្នង​ ក្នុងមួយគ្រួសារទទួលបានថវិកា​ចំនួន៨០០,០០០រៀល។
-​ សម្រាប់គ្រួសាររងគ្រោះរបេីកដំបូលចំនួន៣៥ខ្នង​ ក្នុងមួយគ្រួសារទទួលបានថវិការចំនួន៤០០,០០០រៀលផងដែរ។

អត្ថបទទាក់ទង