រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

  • 764
  • ដោយ Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃចន្ទ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការ ឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងការចូលរួម យុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នាពេលកន្លងមក និងបន្តធ្វើនាពេលបច្ចុប្បន្ន។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១.បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានតឹងរ៉ឹងបំផុត។
៤.រដ្ឋបាលក្រុង-ស្រុកត្រូវសហការពន្លឿនការងារធ្វើអត្តសញ្ញាណកម្មក្រីក្រនៅមូលដ្ឋាន ឱ្យទាន់ពេលវេលា និងចំទិញដៅស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃ។
៥.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។
៦.បន្តពង្រឹងការផ្សព្វផ្សាយយុទ្ធនាការអប់រំទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធនិងជំងឺឆ្លងកូវីដ១៩។
៧.បន្តការសហការចូលរួមឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ បញ្ហាជីវភាពដោយសារជំងឺកូវីដ១៩នៅក្នុងខេត្តស្វាយរៀង។
៨.បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដើម្បីបង្ការគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិផ្សេងៗដូចជា បាតុភូតផ្គររន្ទះ លង់ទឹក និងការបង្ការគ្រោះអគ្គីភ័យជាដើម។

អត្ថបទទាក់ទង