រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានបន្តអញ្ជើញទទួលយកអំណោយជាថវិកា និងសម្ភារមួយចំនួន ពីប្រធានសមាគម និងជាទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តស្វាយរៀង

  • 811
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានបន្តអញ្ជើញទទួលយកអំណោយជាថវិកា និងសម្ភារមួយចំនួន រួមមាន ឧបករណ៍វាស់កម្ដៅ ម៉ាស់ ទឹកសុទ្ធ សាប៊ូម្សៅ និងក្រម៉ា ពីសមាគមពាណិជ្ជកម្មចិន ឆោសាន ដឹកនាំដោយលោក តាំង លាក់ហាវ ប្រធានសមាគម និងជាទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តស្វាយរៀង ឧបត្ភម្ភដល់រដ្ឋបាលខេត្តសម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក តាំង លាក់ហាវ ប្រធានសមាគម និងសមាជិក សមាជិកាសមាគមទាំងអស់ ដែលបានចូលរួមឧបត្ថម្ភនូវថវិកា និងសម្ភារមួយចំនួនដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្ត នាពេលនេះ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា នៅក្នុងស្ថានភាព និងកាលៈទេសៈដែលយើងទាំងអស់គ្នាកំពុងប្រឈមនឹងជំងឺរាតត្បាតមួយដ៏សាហាវ គឺជំងឺកូវីដ១៩ ថវិកា និងសម្ភារទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ណាស់ នៅក្នុងកិច្ចគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះទៅក្នុងសហគមន៍ ហើយឯកឧត្ដមនឹងបន្តធ្វើការបែងចែកអំណោយទាំងនេះទៅដល់មូលដ្ឋានដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែង និងឆ្លើយតបទៅនឹងគោលដៅ និងវិធានការ នៃការទប់ស្កាត់ឲ្យបានល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឲ្យខេត្តស្វាយរៀង ចៀសផុតដោយជោគជ័យពីជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ៕

អត្ថបទទាក់ទង