រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល បាននាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៦៩គ្រួសារ​ នៅឃុំថ្នាធ្នង់

  • 1.0ពាន់
  • ដោយ Admin

នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដោយមើលពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាកសិករធ្វើស្រែចំការ ដាំដុះដំណាំ និងទំនេរពីការងារជាកសិករបងប្អូនមួយចំនួនបានទៅធ្វើការនៅប្រទេសជិតខាងដើម្បីប្រាក់កម្រៃពីការធ្វើការងារប្រចាំថ្ងៃ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើអោយច្រកព្រំដែនត្រូវបានបិទទ្វារ មិនអាចបន្តរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារបាន ហើយមានការយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ ឯកឧត្ដម តូច ប៉ូលីវ៉ា ដោយមានចូលរួមពីលោកអនុប្រធាន សមាជិកក្រុមការងារ លោក លោកស្រីក្រុមប្រឹក្សាឃុំ និងកំលាំងប៉ុស្ដិ៍រដ្ឋបាល បាននាំយកសម្ភាររបស់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល មកជូនគ្រួសារក្រីក្រនៅក្នុងឃុំចំនួន ៦៩គ្រួសារ មកពីភូមិត្រពាំងក្នុង ភូមិថ្មី ភូមិចំណតត្រាច ភូមិធ្នុង ភូមិថ្នា ភូមិត្រពាំងថ្ម និងព្រែកពក ដោយមួយគ្រួសារទទួលបាន អង្ករ ២០គីឡូ ក្រម៉ា ២ សាប៊ូលាងដៃ ចំនួន៦ដុំ ខិតប័ណ្ណផ្សព្វផ្សាយ ១ ព្រមទាំងថវិកា ២ម៉ឺនរៀល ។

ក្នុងនោះឯកឧត្ដម តូច ប៉ូលីវ៉ា បាននាំយកនូវមតិផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងបានផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្តឆាំងនិងជំងឺកូវីដ១៩ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ខេត្ត ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់អោយនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់បងប្អូនដែលទើបត្រឡប់ពីធ្វើការក្រៅខេត្ត និងក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិ។

អត្ថបទទាក់ទង