រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

  • 1.2ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែកម្ភៈឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ ’’ឃ’’ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដមសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្ដម លោក ជំទាវ លោក លោកស្រីប្រតិភូក្រសួងយុត្តិធម៌ និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រមតុលាការ ចៅក្រមអយ្យការ និងមន្ត្រីរាជការនៃសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតសរុបវត្តមានប្រមាណ២០០នាក់។

សូមបញ្ជាក់ថា លោក ខាំ សុផារី វរៈព្រះរាជអាជ្ញាថ្នាក់លេខ២ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក គង់ ច័ន្ទខេមរិទ្ធ ដែលត្រូវបានផ្ទេរទៅកាន់ជា ព្រះរាជអាជ្ញាខេត្តប៉ៃលិន។

អត្ថបទទាក់ទង