រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារអត្រានុកូលដ្ឋានប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០

  • 800
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារអត្រានុកូលដ្ឋានប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក លោកនាយកទីចាត់ការរដ្ឋបាល និងប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានសាលាខេត្ត មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នាយករងរដ្ឋបាលសាលាក្រុង ស្រុក និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានក្រុង ស្រុក សរុបចំនួន ៣២នាក់ ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា ស្តាប់នូវលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ ពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានដែលក្រុង ស្រុកជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះស្រាយ និងដាក់ចេញនូវទិសដៅការងារនាពេលខាងមុខ ធ្វើយ៉ាងណាគាំទ្រការងារនេះឲ្យមានដំណើរការរលូនល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យបន្ថែមទៀត ៕

អត្ថបទទាក់ទង