រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត

  • 923
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ចន្ទ សេង សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយក នាយករងទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង០៨ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៣៣រូប ស្រី ចំនួន ០៤រូប ៕

អត្ថបទទាក់ទង