រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម័យប្រឡងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០ នៅមណ្ឌលប្រឡងពុទ្ធិកបឋមសិក្សា ស្ថិតនៅវត្តជម្ពូព្រឹក្សា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

  • 1.3ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ នៅមណ្ឌលប្រឡងពុទ្ធិកបឋមសិក្សា ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរៀបចំពិធីកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម័យប្រឡងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ។

និងមានការនិមន្ត-ចូលរួមជាព្រះគណៈអធិបតី-គណៈអធិបតី និងភ្ញៀវកិត្តិយស ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង លោក សែម ផុន និង ហ៊ឹម ស្រុី ប្រតិភូក្រសួងធម្មការ និងសាសនា និងលោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក គង់ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកពិន ដារ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោកឈៀង សុធា នាយកទីចាត់ការធនធានមនុស្ស ព្រមទាំងមានការនិមន្ត-អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ ជាគណៈកម្មការប្រឡងទាំងអស់។

សូមជម្រាបជូនថា ឆ្នាំនេះ មានបេក្ខសមណ:-បេក្ខជន បានដាក់ដាក់សុំសិទ្ធិប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាចំនួន២១៨អង្គ-នាក់៕

អត្ថបទទាក់ទង