រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាំយកបច្ច័យ និង​ទេយ្យទាន ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​សព​កម្មករសំណង់​ដែល​រងគ្រោះ​ដោយសារ​បាក់​អគារ​កម្ពស់ ៧ ជាន់​សង្កត់​ស្លាប់ និង​របួស​នៅ​ខេត្ត​កែប នៅឃសម្បត្តិមាជ័យ ស្រុករមាសហែក

  • 920
  • ដោយ Admin

នៅព្រឹកចន្ទ១២កើត ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃថ្ងៃទី៦ខែមករាឆ្នាំ២០២០ នេះលោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច អមដំណើរ​ដោយឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវដួង វណ្ណា ប្រធាន​កិ​ត្ត​យស​សាខា​កាកបាទក្រហម​ខេត្ត​ ឯកឧត្តម ម៉ែន វិបុល ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​សហការី នាំយក​បច្ច័យ និង​ទេយ្យទាន ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​សព​កម្មករសំណង់​ដែល​រងគ្រោះ​ដោយសារ​បាក់​អគារ​កម្ពស់ ៧ ជាន់​សង្កត់​ស្លាប់ និង​របួស​នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយនៅក្នុងហេតុការណ៍នេះមានមនុស្ស៧ នាក់បានបណ្តាលឲ្យស្លាប់៤នាក់អ្នកទាំងអស់នេះជាគ្រួសារ​តែមួយ​(​ដែលមាន​ប្តី ប្រពន្ធ កូន និង​បងប្អូន​បង្កើត​) មាន​ទីលំនៅ​ស្ថិតនៅ​ក្នុងភូមិ​ចំការ​កោះ ឃុំ​ស​ម្ប​ត្ត​មានជ័យ ស្រុក​រមាសហែក ។​

​ក្នុង​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ក្តុកក្តួល​ក្រៃលែង​នេះ​លោកជំទាវកិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​នាំនូវ​ប្រសាសន៍​របស់​ស​ម្ដេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ ក្រុមគ្រួសារ​សព ដែល​ត្រូវ​បាត់បង់​ប្តី ភរិយា និង កូនៗ​ជាទី​ស្រលាញ់​ស្មើ​កែវភ្នែក ដែល​កំពុង​ស្រលាញ់​ពេញ​បេះដូង ក៏ដូចជា​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​មាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ ហើយ​ក្នុងករណីនេះ​ពិតជា​ក្តុកក្តួល​ក្រៃលែង​ដែល​ក្រុមគ្រួសារ​នេះ​បាន​ខិតខំ​ធ្វើការ​ហើយ​ជួប​រឿង អកុសល​បែបនេះ លោកជំទាវ​សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព បាន​ទៅ​ឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

ក្រុមគ្រួសារ​សព​បាន​សំដែង​ក្តីរំភើប និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ មិន​ថា​ក្នុង​កាលៈទេសៈ​ឬ​ពេលវេលា​ណាមួយ​ឡើយ និង​សូម​គោរព​ជូនពរ​សម្តេច មាន​សុខ​ភាពល្អ​បរិបូរណ៍ មាន​ជន្មាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ការងារ​មនុស្សធម៌​បន្តទៀត ។​

សូមជម្រាបជូនថា សម្ភារៈ​ដែ​ល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ចូល​បុណ្យ​រួមមាន​៖ អង្ករ ២០០ គីឡូក្រាម ទឹ​ក្រូច ៤ កេស ទឹក សុទ្ធ​៤ កេស និង​បច្ច័យ​ចំនួន ៤ លាន​រៀល​។​ដោយ​ឡែកលោកជំទាវម៉ែន សំអន​និង​ក្រុមការងារ​បាន​នាំ​ថវិកា​ចូល​បុណ្យ​ជាង៩០លានរៀល​ផងដែរ​៕

អត្ថបទទាក់ទង