រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត

  • 890
  • ដោយ Admin

ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត

នាព្រឹកថ្ងៃអាទិត្យ៤កើត ខែបុស្សឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ត ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក លឹម សៀងហេង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោក លោកស្រី សមាជិក សមាជិការគណបក្ស និងក្រុុមការងារគណបក្សចុះជួយស្រុក ឃុំ សរុបប្រមាណជាង២០០នាក់។

មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមប្រធានគណបក្សខេត្តបានថ្លែងនូវការកោតសសើ និងអរគុណចំពោះឯកឧត្តម សេង សិលា នាពេលកន្លងមកបានអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អក្នុងនាមជាអភិបាលក្រុងផង និងមានតួនាទីជាប្រធានគណបក្សក្រុងផងហើយបានធ្វើឲ្យក្រុងបាវិតមានការរីកចម្រើនរួមទាំងកត្តាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរហូតដល់បច្ចុប្បន្ន។
ទន្ទឹមនេះគណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយនៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាក្លាយជាគណបក្សដែលធំជាងគេ និងមានប្រជាប្រិយភាពព្រមទាំងមានការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានផ្តាំផ្ញើដល់លោក លឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិតដែលត្រូវបានប្រកាសទទួលស្គាល់នាព្រឹកនេះ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

  • ត្រូវខិតខំប្រឹងប្រែងដឹកនាំកសាងក្រុងឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត។
  • ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានកាន់តែរឹងមាំ ដោយឈលើមាគ៌ាមហាជនរបស់គណបក្សទាំងខាងនយោបាយ និងសតិអារម្មណ៍ និងការចាត់តាំងដោយឈរលើគោលការណ៍។
  • ត្រូវបន្តការសហការ នឹងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការ គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។
    -ត្រូវចុះជួបប្រាស្រ័យទាក់ទង់ជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់នូវបញ្ហាប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយសម្រួលឲ្យបានទាន់ពេលវេលា។
    -អាជ្ញាធរឃុំ និងកម្លាំងប្រដាប់អាវុធត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យទទួលបានលទ្ធផលជោគជ័យ និងការការពារសន្តិសុខសណ្តាប់ល្អប្រសើជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង