រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ​ឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd

  • 841
  • ដោយ Admin

នៅព្រឹកថ្ងៃសៅរ៍៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ​ឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា-ព្រឹទ្ធសភា លោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយកក្រុមហ៊ុនសូយ៉ាង ដេខ័រេធីវ​​ឡៃធីង លោកប្រធានមន្ទីរ-អង្គភាពនានា តំណាងកងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីរាជការកម្មករកម្មការិនីជាច្រើននាក់ផងដែរ។

មានប្រសាន៍ទៅកាន់ពិធីនេះលោកឧបនាយករដ្ឋមន្រ្ដីបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដ​ចតុ​កោណ​​ដំ​ណាក់​កាល​ទី៤ ដើម្បី​កំណើន ​​ការងារ សមធម៌ និង​ប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យ​ឯកជនជាក្បាលម៉ាស៊ីន នៃការ​អភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល​ និង​​ជម្រុញ​វិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកជំទាវបន្តថា ក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើងលើផ្ទៃដីដល់ទៅ ១១.៥​ ហិកតា​ មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។​ នេះពិតជាសមិទ្ធផល និងមោទនភាព​របស់ខេត្តស្វាយរៀង​យើងដែល​ក្លាយជា​មូលដ្ឋានឧស្សាហកម្មមួយ ជាមួយ​នឹងទុនវិនិយោគជាច្រើន គម្រោងនេះ​ពិតជាផ្តល់ការងារដល់ពលករ​ក្នុងស្រុក ផ្តល់ចំណូល​ជាពន្ធដារនានា រួមចំណែក​អភិវឌ្ឍ​ព្រះរា​ជាណាចក្រកម្ពុជា ជាពិសេសខេត្តស្វាយរៀង​ឱ្យកាន់តែជឿនលឿន ថែមទៀត។ នេះក៏ការ​ឆ្លុះបញ្ចាំង​នូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជា​ដែលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ​ រឹងមាំ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ​យ៉ាងឆាប់រហ័ស។

ទន្ទឹមនេះ ក្នុងរយៈ​ពេលប្រហែល២០​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេសកម្ពុជាមាន​កំណើន​​​​ សេដ្ឋកិច្ច​ជាមធ្យមប្រមាណ​ ៧% ដែលនាំឲ្យចំណូលរបស់​ប្រជាជន ​​​យើង​មាន​ការកើន​ឡើង និងមានជីវភាពកាន់តែធូធារផងដែរ​។ ​ដោយឡែក វិស័យ​​​​​ឧស្សាហកម្ម ក៏កំពុងរីកចំរើនយ៉ាងខ្លាំង ដោយសារយើងមានគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគ និងមាន​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង​ ផ្លូវទឹក​ដែលត្រូវបានស្ដារឡើងវិញឲ្យ​កាន់តែទំនើប និងជាប់​​​ប្រទាក់​​ក្រឡា​គ្នានៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរ​និង​ដឹកជញ្ជូនកាន់​តែងាយស្រួល ព្រោះ​ខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា​ នៃ​ប្រទេស​​​​កម្ពុជាដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈ​ប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះ​មានសក្តានុពលភាព ​​ផ្នែកឧស្សាហកម្ម និង​​​​​ទីតាំងយុទ្ធសាស្រ្តដ៏ល្អ។​

លោកជំទាវ ម៉ែន សំអន បានស្នើដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ​ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន​របស់ព្រះរាជាណាចក្រកម្ពុជាម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវាប្រកប​ដោយ​គុណភាព និងតម្លៃសមរម្យ​ដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះ​យូរអង្វែង។​ ហើយការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល​​​ គឺត្រូវអភិវឌ្ឍជា​អន្តរវិស័យរួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្ត​សាធារណៈ និងត្រូវ​ធានា​​ឲ្យបាននូវសន្ដិសុខ និងសណ្តាប់​ធ្នាប់។ល។

លោកជំទាវក៏បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្ករលក្ខណៈងាយស្រួល និងជួយសម្រួលដល់អ្នកវនិយោគគិនគ្រប់បែបយ៉ាង ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មី៕

អត្ថបទទាក់ទង