រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩

  • 642
  • ដោយ Admin

នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ"ទាំងអស់គ្នា ចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍"
ដោយមានការចូលរួមពី លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុងបាវិត ការិយាល័យចំណុះសាលាក្រុងបាវិត កងកម្លាំងទាំង៣ លោក លោកស្រីមន្រ្តីនៃមន្ទីរសុខាភិបាល លោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រីសមាជិកលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ និងសិស្សានុសិស្សសរុបចំនួនប្រមាណ ២០០ នាក់។

នាឱកាសនេះដែរឯកឧត្ដមគណៈអធិបតីបានមានប្រសាសន៍ថា៖
•សូមប្រជាពលរដ្ឋទាំងអស់ សស្រាក់សស្រាំទប់ស្កាត់ការឆ្លងមេរោគអេដស៍ ឆាប់ទៅធ្វើតេស្តឈាម ឆាប់ទៅទទួលសេវា ឈនឆ្ពោះទៅបញ្ចប់អេដស៍
•សូមបុគ្គលិកគ្រឹះស្ថានកំសាន្តសប្បាយ និងអតិថិជនទាំងអស់ ប្រើប្រាស់ ស្រោមអនាម័យ អោយបានជាប់លាប់១០០%រៀងរាល់ពេលមានទំនាក់ទំនងរួមភេទ
•សូមបុរសចូលរួមទទួលខុសត្រូវយ៉ាងសកម្មចំពោះខ្លួនផ្ទាល់ ភារិយា ដៃគូ និងកូនចៅរបស់ខ្លួន ចៀសផុតពីសោកនាកម្មបង្កដោយការឆ្លងមេរោគអេដស៍
•សូមក្មួយៗ យុវវ័យទាំងអស់ កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញអោយឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេសដ៍
•សូមស្ដ្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅទទួលការធ្វើតេស្តឈាមរកមេរោគអេដស៍ហើយបើមានតេស្តវិជ្ជមាន ត្រូវប្រញាប់ស្វែងរកសេវាបង្ការការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូនអោយបានឆាប់រហ័សនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យនានា
•សូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវប្រញាប់ស្វែងរកការធ្វើតេស្តឈាមរកមេរោគអេដស៍អោយបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដើម្បីឈានទៅទទួលការព្យាបាលបានទាន់ពេលវេលា
•អ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវប្រញាប់ទៅទទួលការព្យាបាលអោយបានឆាប់រហ័ស និងគោរពវេជ្ជបញ្ជាអោយបានខ្ជាប់ខ្ជួន ដើម្បីការពារ ការស្រុតចុះសុខភាពនិងចៀសវាងការកើតនូវភាពស៊ាំរបស់មេរោគអេដស៍ទៅនឹង ឱសថប្រឆាំងមេរោគអេដស៍ ដែលជាមូលនៃមរណភាពដោយសារ ជំងឺអេដស៍ និងសូមកុំបន្តចម្លងមេរោគអេដស៍ដល់អ្នកដទៃទៀត
•សូមយើងទាំងអស់គ្នា ចាត់ទុកអ្នកផ្ទុកមេរោគអេដស៍ ជាជនរងគ្រោះ ជាសមាជិកគ្រួសារ សហគមន៍ និងសង្គមយើងដែលធ្លាប់ រស់នៅជាមួយគ្នា និងនៅតែរួមចំណែកក្នុងផលិតភាព នៃសេដ្ឋកិច្ច នៃសេដ្ឋកិច្ចជាតិយើង ហើយត្រូវយើងត្រូវចូលរួមលុបបំបាត់រាល់ការរើសអើង និងការមាក់ងាយដល់ពួកគាត់អោយបានជាដាច់ខាតនិងត្រូវផ្ដល់ការគាំទ្រគ្រប់លទ្ធភាព
•រាល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទាំងអស់ត្រូវឈរលើគោលការណ៍ សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស

អត្ថបទទាក់ទង