រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសម្ពោធអាគារការិយាល័យរដ្ឋបាល និងសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

  • 957
  • ដោយ Admin

ស្វាយរៀង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អាគារការិយាល័យរដ្ឋបាលគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាខេត្តច្រើនរូបទៀតផងដែរ។

អាគារការិយាល័យរដ្ឋបាលនេះជាការឧបត្ថម្ភសាងសង់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិការគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តដែលចំណាយថវិការសាងសង់អស់ចំនួន ២៧៥.៤០០ដុល្លាអាមេរិក។

បើតាម ប្រភពព័ត៍មានពីសំណាក់ក្រុមជាងអ្នកម៉ៅការសាងសង់ បានឱ្យដឹងថា សម្រាប់ អាគារការិយាល័យ និង សាលប្រជុំ គណបក្ស ប្រជាជន កម្ពុជា ខេត្តស្វាយរៀង ដែល ត្រូវបានធ្វើ ពិធី សម្ភោធ នាពេលនេះ គឺមាន កំពស់ ១ ជាន់ ទំហំ ១៦.៣០x៤៣.៩០ ម៉ែត្រ ។ ចំពោះ រយៈពេល នៃ ការសាងសង់ វិញ នោះ គឺមាន រយៈ ១១ ខែ ដោយ ចាប់ គិតពី ថ្ងៃ បញ្ចុះបឋមសិលា រហូតដល់ថ្ងៃសម្ពោធជាផ្លូវការនេះ។

សូមបញ្ជាក់ថាអគារថ្មីស្រឡាងនេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងដើម្បីធ្វើកិច្ចការងារគណបក្សឲ្យកាន់តែទទួលបានការគាំទ្រពីប្រពលរដ្ឋយ៉ាងច្រើនបន្ថែមទៀតមកលើគណបក្សប្រជាជនកម្ពុជាជាពិសេសមានជំនឿជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ។ ម្យ៉ាងទៀតសមិទ្ធិផលទាំងអស់នេះជាការខិតប្រឹងប្រែងនិងយកចិត្តទុកដាក់ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះខេត្ត និងមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តនិងក្រុមការងារថ្នាក់ខេត្តទាំងអស់បានចូលរួមទាំងថវិការនិងចុះទៅមូលដ្ឋានក្នុងការពង្រឹងការងារបក្សឲ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីទទួលបាន៥លើ៥អាសនៈក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋសភាអាណត្តិទី៦នេះផងដែរ៕

អត្ថបទទាក់ទង