រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន

  • 592
  • ដោយ Admin

នៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុប៉ះពាល់ សរសៃប្រសាទ និងសារធាតុគីមីផ្សំ រវាងខេត្តទាំងបី ស្វាយរៀង ត្បូងឃ្មុំ ព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលប្រជុំនគរបាលខេត្តតៃនិញ ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ចិន វាន់ចៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈប្រតិភូខេត្តត្បូងឃ្មុំ ឯកឧត្ដម ឃុន សុភា អភិបាលរងខេត្ត និងគណៈប្រតិភូខេត្តព្រៃវែងឯកឧត្ដម ចាន់ ថា អភិបាលរងខេត្ត ។

គោលបំណងនៃកិច្ចប្រជុំផ្ដោតសំខាន់ទៅលើ ៖
•កិច្ចសហប្រតិបត្តិការឈរលើច្បាប់នៃប្រទេសទាំង២ ស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នាទៅវិញទៅមក ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងត្រួតពិនិត្យគ្រឿងញៀន រវាងខេត្តជាប់ព្រំដែន
•ភាគីទាំងពីរបន្តកិច្ចសហការទាក់ទងនឹង ភូមិ ឃុំ ស គ្មានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
•បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញ ដាក់ចេញនូវគោលការណ៍ជាក់លាក់ និងទិសដៅបន្តប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្ត រវាងខេត្តស្វាយរៀង និងខេត្តតៃនិញ បានឯកភាពរួមគ្នាអនុវត្តន៍នូវខ្លឹមសារដូចខាងក្រោយ :
១.បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងបទមើសគ្រឿងញៀន
២.ភាគីទាំងពីរឯកភាព ណែនាំដល់អាជ្ញាធរ ក្រុង ស្រុក រៀបចំកិច្ចប្រជុំប្ដូរវេនរយៈពេល ៦ខែម្ដង
៣.ភាគីទាំងពីរ បន្តជំរុញសកម្មភាពរបស់ការិយាល័យទំនាក់ទំនងព្រំដែន(BLO) ទាក់ទងសកម្មភាពសហការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន
៤.ភាគីទាំងពីរ បន្តជំរុញ និងណែនាំដល់គ្រប់អង្គភាពមានសមត្ថកិច្ច បង្កើនការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត អប់រំណែនាំដល់ប្រជាពលរដ្ឋខេត្តទាំងពីរអោយបានយល់ច្បាស់ និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្ន ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន
៥.ភាគីទាំងពីរ បន្តជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន អង្គភាពមានសមត្ថកិច្ច បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវមុខសញ្ញាជួញដូរ ដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀនខុសច្បាស់ សារធាតុប៉ះពាល់សសឌប្រសាទ និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន
៦.ភាគីទាំងពីរ បានឯកភាពរៀបចំកិច្ចបូកសរុបការអនុវត្តកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុប៉ះពាល់សសៃប្រសាទ និងសារធាតុគីមីផ្សំ លើកទី១១ រវាងខេត្តស្វាយរៀងនិងខេត្តតៃនិញ ធ្វើនៅខេត្តស្វាយរៀង ឆ្នាំ២០២០ ៕

អត្ថបទទាក់ទង