នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចម្រើនព្រះបរិត្ត និងសូត្រមន្តប្រោះព្រំសិរីសួស្តី ដែលបានប្រារព្ធឡើងនៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈគ្រប់គ្រងក្លឹប គ្រូបង្វឹក កីឡាករ ព្រមទាំងបុគ្គលិក រួមនឹង ពីភ្ញៀវជាតិ-អន្ដរជា តិជា ច្រើន ក្នុង នោះក៏មានវត្តមានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ជ័យមង្គល និងប្រសិទ្ធពរជ័យដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ដំណើរការ និងការប្រកួតនានានៅរដូវកាលថ្មី។
ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញអុជធូប ទៀន ថ្វាយផ្កាភ្ញីដល់ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ព្រមទាំងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សូត្រមន្ត និងប្រគេនទេយ្យទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ និងសុំសេចក្តីសុខសាន្តត្រជាក់ត្រជុំដល់កីឡដ្ឋាន និងសមាជិកទាំងអស់នៃគ្រួសារបាល់ទាត់ព្រះខ័នរាជស្វាយរៀងទាំងមូល។
បន្ទាប់ពីកិច្ចសាសនាត្រូវបានបញ្ចប់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងគណៈប្រតិភូ និងក្រុមការងារ បានចុះពិនិត្យទីលានប្រកួត ហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន និងបានថតរូបអនុស្សាវរីយ៍រួមគ្នានៅកណ្តាលវាលស្មៅបៃតងយ៉ាងស្រស់បំព្រង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយ៕



























