រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង​ ពោធិ៍សា អភិបាលខេត្ត ញចុះពិនិត្យមើលដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ….

  • 3
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជេីញចុះដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន បេស បេស្ស(ផលិតគ្រឿងក្រអូប)...នៅថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចុះពិនិត្យមើលដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន បេស បេស្ស (ខេមបូឌា) អ៊ិនធើណេសិនណល ឯ.ក (ផលិតគ្រឿងក្រអូប)ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​ឈី​លូ​ ក្រុងស្វាយរៀង​ ដែលកំពុងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រេីននៅទីនេះ។ អញ្ជេីញចូល​រួមអមដំណេីរក្នុងឱកាសនោះដែររួមមាន​ លោកអភិបាលរងខេត្ត​ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស​ តំណាងក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស​ តំណាងសាលាខេត្តប្រចាំតំបន់សេដ្ឋកិច្ចពិសេស​ លោកនាយក​ នាយករងក្រុមហ៊ុន​ និងដៃគូវិនិយោគក្នុងក្រុមហ៊ុន​ និងបុគ្គលិកជាច្រេីនរូបទៀត។

អត្ថបទទាក់ទង