អាជ្ញាធរខេត្តស្វាយរៀង បានដឹកជញ្ជូនបងប្អូនពលករខ្មែរ ចំនួន ៣៦នាក់ ស្រី ១៨នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ទៅដល់លំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព
នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានរៀបចំ ចំណីអាហារ ភេសជ្ជៈ និងរថយន្ត ៣គ្រឿង របស់រដ្ឋបាលខេត្ត ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរ ចំនួន ៣៦នាក់ ស្រី ១៨នាក់ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូចជា ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រឡប់ទៅគេហដ្ឋានវិញ។
ក្នុងនោះដែរបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៣១,៥៧៩នាក់ ស្រី ១៣,៤៨០នាក់ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ៣៦នាក់ ស្រី ១៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ១២៣៤នាក់ ស្រី ៥១៤នាក់ ក្នុងនោះខេត្តស្វាយរៀង ០នាក់ និងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ២៥១នាក់ ស្រី ៨៥នាក់ ខេត្តស្វាយរៀង ០នាក់។
ក្រុមការងារបានដឹកជញ្ជូនបងប្អូនពលករខ្មែរ ចំនួន ៣៦នាក់ ស្រី ១៨នាក់ ទៅដល់លំនៅដ្ឋានពួកគាត់វិញនៅខេត្តស្វាយរៀង មានដូចជា ស្រុករមាសហែក ចំនួន ១៧នាក់ ស្រី ០៨នាក់ ស្រុកស្វាយជ្រំ ចំនួន ១៥នាក់ ស្រី ០៨នាក់ ស្រុកកំពង់រោទិ៍ ចំនួន ០២នាក់ ស្រី ០១នាក់ ស្រុករំដួល ចំនួន ០២នាក់ ស្រី ០១នាក់ នៅវេលាម៉ោង ០១:១៦ រំលងអាធ្រាត ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។
📢 បងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007។









