រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីបាឋកថា​ជូនដល់សិស្សានុសិស្ស​ នៃសមាជិកក្លឹបសិក្សា​ នៃកម្មវិធី​មនសិការពលរដ្ឋល្អ​

  • 66
  • ដោយ Admin

ពិធីបាឋកថា​ជូនដល់សិស្សានុសិស្ស​ នៃសមាជិកក្លឹបសិក្សា​ នៃកម្មវិធី​មនសិការពលរដ្ឋល្អ​

នាព្រឹកថ្ងៃសុក្រ ១៣កេីត​ ខែពិសាខ​ ឆ្នាំម្សាញ់​ សប្តិស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៥នេះ​ ក្រុមការងារ មនសិការពលរដ្ឋល្អ ខេត្តស្វាយរៀង​ បានរៀបចំកម្មវិធី បាឋកថាជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ឯកឧត្តម ទុំ សារាវុធ អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត និងជាប្រធានគម្រោង និងលោកជំទាវ ប៉ែន ពិសី អនុប្រធានគម្រោង ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរ​ លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកអភិបាល​ នៃគណៈអភិបាល ក្រុង/ស្រុក​ទាំង០៨ លោកនាយក​ លោកគ្រូ លោកអ្នកគ្រូ​ ក្រុមការងារ សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ ចំនួន៥វិទ្យាល័យ គឺវិទ្យាល័យស្វាយរៀង វិទ្យាល័យ ហ៊ុន សែន ប្រសូតិ, វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ, វិទ្យាល័យ ហ៊ុន សែន កំពង់ចក,វិទ្យាល័យ រមាសហែក ដែលមានក្លឹបសិក្សា ចំនួន១២ក្លឹប ដែលចូលរួមប្រមាណ ចំនួន៦០០នាក់ ។

ផ្អែកតាមរបៀបវរៈនៃកម្មវិធីនេះ​ដែរ​ ឯកឧត្តម ទុំ សារាវុធ អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត និងជាប្រធានគម្រោងកម្មវិធី មនសិការពលរដ្ឋល្អបានធ្វើបទបង្ហាញស្តីពីប្រវត្តិ និងបេសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានមាតិកា ប្រវត្តិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា,គោលបំណងនៃការបង្កើត ស.ស.យ.ក និងបេសកម្ម,ដំណើរបស់កម្ពុជាចាប់ពីឆ្នាំ ១៩៥៣ ដល់បច្ចុប្បន្ន ,គោលនយោបាយអភិវឌ្ឍន៍យុវជន និងរចនាសម្ព័ន្ធចាត់តាំង។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើបទបង្ហាញលេីប្រធានបទអំពីយុវជន និងការចូលរួម អភិវឌ្ឍន៍ជាតិឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលមានមាតិការ យុវជន ការអភិវឌ្ឍន៍ ចក្ខុវិស័យ ,ការចូលរួមរបស់យុវជន,ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងការសន្និដ្ឋាន។

អត្ថបទទាក់ទង