សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តស្វាយរៀង
នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះសម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តស្វាយរៀង និងមានការអញ្ជើញជាគណៈអធិបតីភាពពីលោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្ចាយរៀង។
ពិធីនេះ ប្រារព្ធនៅបរិវេណពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ដែលសមាសភាពនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈកិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រះមន្ត្រីសង្ឃ សមណសិស្ស និងលោកអនុប្រធានមន្ទីរអង្គភាពនានា លោកអភិបាលរងក្រុងស្វាយរៀង លោកប្រធានមន្ទី-អនុប្រធានមន្ទីរ មន្ត្រីរាជការ គ្រូពុទ្ធិកសិក្សានៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងលោក លោកស្រី សប្បុរសជននិងពុទ្ធបរិស័សរុបចំនួនប្រមាណ៦០០អង្គ/នាក់។