រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោក​ សរ សុដានី បានដឹកនាំក្រុម​ការងារមន្ទីរ​ធនធានទឹក​ មន្ទីរកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រ

  • 63
  • ដោយ Admin

ក្រោមការចង្អុលបង្ហាញរបស់​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណ​:អភិបាល​ខេត្ត​ លោក​ សរ សុដានី​ អភិបាលរងខេត្តបានដឹកនាំក្រុម​ការងារមន្ទីរ​ធនធានទឹក​ មន្ទីរកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រ ព្រែកអូរដំរីឆ្លង ព្រែកថ្មី​ ស្ថិតនៅតំបន់ជាប់ព្រំដែន​ (កម្ពុជា-វៀតណាម)​ ក្នុងឃុំចំនួន៣ គឺឃុំថ្មី ឃុំរាជមន្ទីរ ឃុំបន្ទាយក្រាំង នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ គម្រោងនេះមានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ​ ១៦.២០០ ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣.៧២៧ គ្រួសារ!!

ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្តបានបញ្ជក់ថា​ មកដល់បច្ចុប្បន្នការងារអនុវត្តគម្រោងស្តារប្រពន្ទ័ធារាសាស្ត្រទាំងនេះមានវឌ្ឍនភាពដូចខាងក្រោម÷

-ស្តារអូរដំរីឆ្លងប្រវែង ៨.២៨៧ ម៉ែត្រ​ អនុវត្ត បាន​ ៧០%។

-ស្តារព្រែកថ្មីប្រវែង ១១.៧០០ ម៉ែត្រ​ អនុវត្ត​បាន​ ៨០%។

-ស្តារប្រឡាយមេជប់ព្រីងប្រវែង ៤.៨៧៦ ម៉ែត្រ​ អនុវត្ត​បាន ៨០%។

-ក្នុងនោះក៏មានការសាងសង់សំណង់សិល្បការគ្រប់ប្រភេទចំនួន ១៦២ កន្លែង ផងដែរ។​ ទន្ទឹមនោះ​ ក្រុមការងារដែលពាក់ពន្ធ័ទាំងថ្នាក់មន្ទីរ​ ស្រុក​ ឃុំ​ ភូមិ និងសហគមន៍ បានចុះជាប់ជាប្រចាំក្នុងការជួយសម្របសម្រួលរវាងអ្នកអនុវត្តគម្រោង និងបងប្អូនប្រជាកសិករដែលកំពុងអាស្រ័យផលនៅជាប់គម្រោង ដើម្បីធ្វើយ៉ាងណាអោយដំណើរគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រដ៏សំខាន់នេះបានបញ្ចប់ទាន់ពេលវេលាកំណត់នៅខែ​មិថុនា​ ឆ្នាំ២០២៥ ខាងមុខនេះ​ ដើម្បីធានាបានសមត្ថភាពពេញលេញក្នុងការស្រោចស្រព​ និងជាមធ្យោបាយសម្រាប់ដឹកជញ្ជូនកលិផល របស់បងប្អូនផងដែរ!!

អត្ថបទទាក់ទង