រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់​ និងប្រកួតបាល់ទះ​ ព្រមទាំងសមិទ្ធផលនានា

  • 156
  • ដោយ Admin

ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការអគារហ្វឹកហាត់​ និងប្រកួតបាល់ទះ​ ព្រមទាំងសមិទ្ធផលនានា​ របស់ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

​នៅរសៀលថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការអគារហ្វឹកហាត់​ និងប្រកួតបាល់ទះ​ ព្រមទាំងសមិទ្ធផលនានា​ របស់ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ពិធីនេះមានការអញ្ជេីញចូលរួមពីលោកជំទាវតំណាងរាស្រ្តមណ្ឌលស្វាយរៀង​ ឯកឧត្តមអភិបាលខេត្ត​ ត្បូងឃ្មុំ​,កំពង់ចាម​ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ​,ឯកឧត្តមរដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងប្រតិភូ​ លោកអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព​ កងកម្លាំងទាំងបី​ លោកឧត្តមសេនីយ៍ត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិ​ បាវិត​ និងព្រៃវល្លិ៍​ ព្រមទាំងក្រុមកីឡាករបាល់ទះជាច្រេីនរូបទៀត។

អត្ថបទទាក់ទង