រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាំវ យក់ ស៊ីណាត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៍ជាតិ ៣មីនា លើកទី២៧

  • 63
  • ដោយ Admin

មន្ទីរវប្បធម៌ខេត្តស្វាយរៀងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ " យុវជនដើម្បីវប្បធម៌ជាតិ

"នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាំវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង​ ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ " យុវជនដើម្បីវប្បធម៌ជាតិ "ដែលប្រារព្ធធ្វើនៅមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីឥន ណាគ្រី ប្រធាំនមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលរងស្រុក/ក្រុងទាំង៨ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមទាំង៨ក្រុង/ស្រុក មន្រ្តីរាជការមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: លោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យ ហ៊ុន សែនស្វាយរៀងសរុបប្រមាណចំនួន ៤០០ នាក់។

នៅក្នុងពិធីនេះដែរមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត បានរៀបចំការសម្តែងសិល្ប:អបអរសាទរទិវាវប្បធម៌ជាតិ៣ មីនា ឆ្នាំ២០២៥ នូវ ៣ ទម្រង់ ទី១: ឧបករណ៍ភ្លេងបុរាណ ២:ប្រគុំនិងទួងស្គរ ៣: របាំកណ្តៀងដែលលោកស្រីប្រធានមន្ទីរវប្បធម៌ បានរៀបចំតម្លើង និងបង្កើតស្នាដៃថ្មី កណ្តៀងដែលគេយកទៅស្ល មានភាពល្បីជាមុខម្ហូបសម្លកកូរសម្រាប់ប្រចាំតំបន់ខេត្តស្វាយរៀងផងដែរ។

អត្ថបទទាក់ទង