រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

  • 52
  • ដោយ Admin

កិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃពុធ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៩ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១.​ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨។

២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២៥។

៣. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥។

៤. ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ​ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។

៥. ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ លទ្ធកម្មខេត្ត

៦.សេចក្តីផ្សេងៗ។

អត្ថបទទាក់ទង