នៅល្ងាចថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះលោកជំទាវ អាយ កុសមា ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបាននាំយកថវិកាមួយចំនួនរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្ថម្ភដល់ លោក អ៊ុក វណ្ណដេ ក្នុងដំណេីរទេសចរណ៍អំណាននៅខេត្តស្វាយរៀង ដើម្បីបន្តទៅខេត្តនានាផ្សេងទៀតក្នុងការចែករំលែកនូវបណ្ណាល័យអំណានចល័តដល់យុវជន ប្រជាពលរដ្ឋជាមិត្តអ្នកអានក្នុងប្រទេសកម្ពុជា ។
លោកជំទាវបានថ្លែងនូវអំណរគុណ និងសូមជូនពរក្នុងបេសកកម្មរបស់លោក អ៊ុក វណ្ណដេ ទទួលបានជោគជ័យ និងមានអ្នកគាំទ្របន្ថែមទៀតក្នុងដំណេីរបេសសកម្មមួយនេះកាន់តែទូលំទូលាយដល់បងប្អូនគ្រប់ទីកន្លែង។