រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ​ គ.វ.អ​ ក្នុងខេត្តស្វាយរៀង

  • 313
  • ដោយ Admin

កិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ​ គ.វ.អ​ ក្នុងខេត្តស្វាយរៀងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង​

នាព្រឹកថ្ងៃពុធ​ ៧រោច​ ខែមាឃ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ​ គ.វ.អ​ ក្នុងខេត្តស្វាយរៀងក្រោមអធិបតីភាពឯកឧត្ត​ម​ ពេជ​ សោភ័ន​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ និងជាប្រធានលេខាធិការដ្ឋាន​ គ.វ.អ​ ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តមប្រតិភូអមឯកឧត្តមទេសរដ្ឋមន្ត្រី​ ឯកឧត្តមអភិបាលរងខេត្ត​ ឯកឧត្តមប្រធានផ្នែក​ ឯកឧត្តមដែលជាគ្រូបង្គោលប្រចាំតំបន់​ លោកស្នងការរងនគរបាលខេត្ត​ ឯកឧត្តម​ដែលជាគ្រូបង្គោលប្រចាំខេត្តស្វាយរៀង​ លោកប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ លោកអនុប្រធានមន្ទីរសុខាភិបាល​ខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយក​ នាយករង​ លោកគ្រូ​ អ្នកគ្រូ​ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង​ លោកអភិបាលក្រុង/ស្រុកទាំង៨​ ព្រមទាំងឯកឧត្តម​ លោកជំទាវ​ នាយក​ នាយិកា​ មាតា​បិតា​ តំណាងអាណាព្យាបាលសរុបវត្តមានប្រមាណ៣០០នាក់។

មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំង ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាឱកាសនេះ។ ឯកឧត្តម​បន្តថា​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តស្វាយរៀង វិស័យអប់រំយុវជន និងកីឡាខេត្ត មានសាលាមត្តេយ្យគ្រប់ប្រភេទចំនួន ៤៨៩សាលា សាលាបឋមសិក្សាចំនួន ២៦២សាលា អនុវិទ្យាល័យចំនួន ៥៣ និងវិទ្យាល័យចំនួន ២១សាលារៀន សាលាធនធាន ២សាលា ជំនាន់ថ្មី ២សាលា និងមធ្យមសិក្សាបច្ចេកទេស ១កន្លែង។

ឯកឧត្តម​បន្តទៀតថា​ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំដែលជាអនុសាសន៍គន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញមកបិទសន្និបាតបូកសរុបលទ្ធផលការងាអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ មានអនុសាសន៍ ៤ចំណុច ដូចខាងក្រោម៖

១- ពង្រឹងនិងបង្កើនប្រសិទ្ធិភាពការគ្រប់គ្រងសាលារៀន។

២- រៀបចំសកម្មភាពបន្ថែមក្រៅម៉ោងសិក្សា៣- ការយកចិត្តទុកដាក់លើសុខភាពសិក្សាកម្មវិធីអាហារូបត្ថម្ភដល់កុមារ។

៤- ជំរុញការលើកទឹកចិត្តការចូលរួមរបស់សហគមន៍។

ទន្ទឹមនេះ​ សាលារៀនដែលក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យ និងវាយតម្លៃជាសាលារៀនគោលដៅ (គ.វ.អ ) ចំនួន ៨សាលាដែលស្ថិតនៅ ៦ឃុំ និង ២សង្កាត់ ក្នុងនោះក្រុងស្វាយរៀង ២សាលានិងស្រុកស្វាយជ្រំ ៦សាលា។

អត្ថបទទាក់ទង