រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញចូលរួមជួបប្រជុំពិភាក្សាការងារស្ដីពីគម្រោងបង្កើតមណ្ឌលយុវនីតិសម្បទាថ្នាក់តំបន់

  • 35
  • ដោយ Admin

នៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមជួបប្រជុំពិភាក្សាការងារស្ដីពីគម្រោងបង្កើតមណ្ឌលយុវនីតិសម្បទាថ្នាក់តំបន់ ជាមួយ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សនសុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទា, ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ ស.អ.យ,លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរ ស.អ.យ,លោក សាន់ ដារ៉ា អនុប្រធានពន្ធនាគារ, លោក ភា វណ្ណ: ប្រធានមណ្ឌលយុវនីតិសម្បទា,លោក អ៊ុំ សាផាត នាយកទីចាត់ការអន្តរវិស័យ ព្រមទាំងមន្ត្រីដែលអញ្ជើញមកពីថ្នាក់ជាតិ និងមន្រ្តីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

អត្ថបទទាក់ទង