រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន កល្យាណ បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទូលខុសត្រូវរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ

  • 34
  • ដោយ Admin

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ដែលលនឹងប្រារព្ធធ្វើនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនៅស្នងការដ្ឋាននគបាលខេត្ត​ ។

កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីលោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោកអធិការក្រុងស្រុក និងលោក លោកស្រី ជាសមាជិកនៃក្រុមការងារចុះត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពបង្ការ និងពន្លត់អគ្គីភ័យនៅខេត្តស្វាយរៀងសរុបវត្តមាន២២នាក់។

អត្ថបទទាក់ទង