រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអនុញ្ញាតឱ្យប្រភូ​JAPAN SEWAGE WORKS AGENCY ជួបសម្តែងការគួសម និងពិភាក្សាការងារ

  • 39
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអនុញ្ញាតឱ្យប្រភូ​JAPAN SEWAGE WORKS AGENCY ជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ នៅក្រុងស្វាយរៀង

នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍អភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឱ្យលោក INOKI នាយកផ្នែកកិច្ចការអន្តរជាតិរបស់JAPAN SEWAGE WORKS AGENCY និងគណៈប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនិងគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ ដែលមានទីតាំងនៅក្នុងក្រុងស្វាយរៀង។

ក្នងជំនួបនេះដែរក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋានស្រាវជ្រាវប្រព័ន្ធទឹកកង្វក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានការិយាល័យទឹកកខ្វក់ និងមន្ត្រីបច្ចេកទេសទឹកកង្វក់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីបានធ្វើបទបង្ហាញ និងពិភាក្សារលើការងាររវាងប្រតិភូJAPAN SEWAGE WORKS AGENCY និងរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តមអភិបាលខេត្ត និងប្រតិភូទាំងអស់បានអញ្ជើញចុះពិនិត្យការដ្ឋានពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងដែលមានទីតាំងស្ថិតនៅទន្លេវ៉ៃគោជាប់ស្ពានហាវេ និងបានបន្តដំណើរអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រងអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ផងដែរ។

អត្ថបទទាក់ទង