រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារមួយចំនួននៅស្រុករមាសហែក

  • 58
  • ដោយ Admin

ឯកឧត្តម​អភិបាលខេត្តស្វាយ​រៀងអញ្ជេីញចុះពិនិត្យវឌ្ឍនភាពការងារមួយចំនួននៅស្រុករមាសហែក

នៅរសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចុះពិនិត្យការងារមួយចំនួននៅស្រុករមាសហែករួមមាន

១-​ ពិនិត្យគម្រោងសាងសង់ផ្ទះគ្រួសារអតីតយុទ្ធជនជំហានទី៣​ បន្ថែមនៅទីតាំងដីផ្ទះ៤០០ខ្នង​ ស្ថិតនៅភូមិជីកដី​ ឃុំអណ្តូងត្របែក​ ស្រុករមាសហែក​ ដែលកំពុងធ្វេីការសាងសង់បន្ថែមចំនួន៩០ខ្នងផ្ទះ​។

២-​ ពិនិត្យការស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែង១១.៨៦​ គីឡូម៉ែត្រ​ សម្រេចបាន១៣,៣០%​រយះពេលសាងសង់ចំនួន១២ខែ​ ដែលតភ្ជាប់ពីភូមិអំពិល​ ឃុំអំពិល ទៅដល់ភូមិតាវាំង​ ឃុំគគី​ ស្រុករមាសហែក​ ដែល​គម្រោងគាំទ្រនិរន្តភាពហេដ្ឋរចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ​ អនុវត្តដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd.
៣-​ពិនិត្យការបូមទឹកជូនប្រជាពលរដ្ឋក្នុងការបង្កេីនផលស្រូវរដូវប្រាំង នៅប្រឡាយកីយចក ត្រង់ចំណុចក្បាលហុង ស្ថិតនៅភូមិដក់ព ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

អញ្ជើញចូលរួមអមដំណេីឯកឧត្តមអភិបាលខេត្តក្នុងនោះដែ​ររួមមាន៖​ លោកស្នងការនគរបាលខេត្តនិងសហការី​ លោកប្រធាន អនុប្រធានមន្ទីរពាក់ពន្ធ័ក្នុងខេត្ត លោកអភិបាលស្រុករមាសហែក​ និងសហការី​ លោកអធិការនគរបាលស្រុកនិងសហការី​ លោកមេបញ្ជាការអាវុធហត្ថស្រុកនិងសហការី​ លោកមេបញ្ជាការរងផ្នែកសឹករងស្រុកនិងសហការី​ លោកស្រីមេឃុំអណ្ដូងត្របែក​លោកនាយប៉ុស្តិ៍នគរបាលអណ្ដូងត្របែកព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង