ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជេីញចុះពិនិត្យទីតាំងចាក់សំរាមស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង
នៅថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងចាក់សំរាមស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
សូមជម្រាបជូនថា ការអញ្ជេីញចុះពិនិត្យទីតាំងរណ្តៅចាក់សម្រាមនេះ គឺដេីម្បីឲ្យមន្ទីរជំនាញពាក់ព័ន្ធរួមទាំងក្រុមហ៊ុនប្រមូលសម្រាម កាកសំណល់ ប្រមូលបានត្រឹមត្រូវ និងមានការរៀបចំកែលម្អរលេីបច្ចេកក្នុងការគ្រប់គ្រងទុកដាក់សម្រាមនៅទីនេះ អោយបានត្រឹមត្រូវ និងស្របតាមសារាចរណែនាំរបស់ក្រសួងបរិស្ថាន និងចូលរួមលេីកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។