កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត លេីសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត លេីសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៥-២០២៧ ខេត្តស្វាយរៀង ក្របខណ្ឌអភិវឌ្ឍរយៈពេលប្រាំឆ្នាំ២០២៥-២០២៩ ស្ថិតនៅសាលប្រជុំនន្ទីរ អា"ខ"សាលាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំង៨ក្នុងខេត្ត លោក លោកស្រីនាយកទីចាត់/អង្គភាពចំណុះសាលាខេត្តសរុបចំនួន៦៥នាក់។