នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្ដម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូខេត្ត បានអញ្ជេីញអមដំណេីរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចូលរួមពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ឆ្នាំ២០២៥ ស្ថិតនៅខេត្តតៃនិញ ប្រទេសវៀតណាម
ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងខេត្ត ព្រៃវែង កំពង់ចាម និងត្បួងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិង ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណៈសង្គមនិយមវៀតណាម និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរតែងតែប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំ និងបានជូនពរគ្នាទៅវិញទៅមក ដែលបានបញ្ជាក់ពីចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ពិសេស ខេត្តដែលជាប់ព្រំដែន ដែលបានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់ នូវចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពយូរអង្វែង រវាងកម្ពុជា-វៀតណាម និងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខត្តកំពង់ចាម ខេត្តតៃនិញ ក្នុងភាពជាបងប្អូន៕