រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤​ ឆ្នាំ២០២៤​ស្រុកកំពង់រោទិ៍

  • 29
  • ដោយ Admin

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤​ ឆ្នាំ២០២៤​ស្រុកកំពង់រោទិ៍

នាព្រឹកថៃ្ងទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម សុខ​ រស់​ អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​​ អភិបាលខេត្ត​ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកកំពង់រោទិ៍។

វេទិការនេះមានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោក​ លោកស្រី​ មេឃុំ លោក លោកស្រី​ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៦០០នាក់

ឯកឧត្តមអភិបាលរងខេត្តបានបង្ហាញពីវឌ្ឍនភាពនិងទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត​ និងបានបញ្ជាក់ថា​ វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៤ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកកំពង់រោទិ៍ យកមកធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និង សំណូមពរ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានានៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ៕

អត្ថបទទាក់ទង