រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជេីញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ វិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសន្តិសុខសង្គម

  • 35
  • ដោយ Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ វិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសន្តិសុខសង្គមខេត្តស្វាយរៀង

នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្ត និងឯកឧត្តម ម៉ម វណ្ណៈរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជេីញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ វិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសន្តិសុខសង្គមខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង លោកប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង លោកប្រធានមជ្ឈមណ្ឌលការងារខេត្ត លោកអភិបាលរងក្រុង ស្រុកទាំង៨ លោក លោកតំណាងក្រុមហ៊ុនដែលបានអនុវត្តន៍លក្ខខ័ណ្ឌការងារបានល្អ លោកគ្រូ អ្នកគ្រូនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងជាច្រើនរូបទៀត។

អត្ថបទទាក់ទង