ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងការចុះផ្អាកទីតាំងការដ្ឋានសាងសង់សំណង់អគារ ស្ថិតនៅក្រុង.ស្រុកតាមបណ្តោយព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម រត័្ន វិរះ រដ្ឋលេខាធិការក្រសួង ក.ដ.ន.ស និងឯកឧត្តម ប៉ែន រ័ត្ន អនុរដ្ឋលេខាធិការ ក.ដ.ន.ស ព្រមទាំងលោកអភិបាលក្រុង.ស្រុក លោកប្រធានមន្ទីរ ដ.ន.សខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ និងលោក លោកស្រី មេឃុំ ចៅសង្កាត់ ពាក់ព័ន្ធ ។
នៅថ្ងែចន្ទ ទី០២ ខែកញ្ញាឆ្នាំ២០២៤