រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ប្រធានគណៈកម្មការទី៩​ ចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៧ នៅខេត្តស្វាយរៀង

  • 120
  • ដោយ Admin

ប្រធានគណៈកម្មការទី៩​ នៃរដ្ឋសភាដឹកនាំគណៈប្រតិភូចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៧ នៅខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលអភិបាលខេត្ត បានអញ្ជើញជួបប្រជុំជាមួយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ​ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា​ ជាមួយរដ្ឋបាលខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោកជំទាវ គណៈប្រតិភូ គណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​លោកអនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍​ លោកអនុប្រធានមន្ទីរឧហ្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ លោប្រធានមន្ទីររ៉ែ និងថាមពល​ លោកប្រធានមន្ទីរពាណិជ្ជកម្ម​ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ លោកអនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពការងារនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៧​ខាងលេី​ ដែលបានអនុវត្តកន្លងមក និងធ្វេីការពិភាក្សាជំរុញបន្ថែមលើការងារវិស័យទាំង៧នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាទៅលេីតម្រូវការជាក់ស្តែងក្នុងការចូលរួមអភិវឌ្ឍខេត្ត​ និងលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគ។

អត្ថបទទាក់ទង