នៅថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាធិបតីក្នុង កិច្ចប្រជុំពិភាក្សាលើករណីពាក់ព័ន្ធនឹងការចុះបញ្ជីដីរដ្ឋតាមនីតិវិធីជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគោលដៅដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនអាន ម៉ាឌីគ្រុប ដីចំការកៅស៊ូរមាសហែកស្ថិតនៅឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី លោក សុខ ផូស៊ីនី ប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ និងស្ថិតិនៃអគ្គនាយកដ្ឋានកៅស៊ូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត អភិបាលរងស្រុករមាសហែក អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរបរិស្ថានខេត្តប្រធានមន្ទីរធនធានទឹកនិងឧតុនិយមប្រធានមន្ទីរស្ដីពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្តប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្តលោកស្រីមេឃុំត្រស់ ស្រុករមាសហែក។