រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគណៈកម្មាធិការគ្រប់គ្រងច្រាំងទន្លេ​ ស្ទឹង​ ព្រែក…

  • 92
  • ដោយ Admin

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគណៈកម្មាធិការគ្រប់គ្រងច្រាំងទន្លេ​ ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ​ បឹងបួរ​ និងអាងទឹក​ ក្នុងភូមិសាស្ត្រ​ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគណៈកម្មាធិការគ្រប់គ្រងច្រាំងទន្លេ​ ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ​ បឹងបួរ​ និងអាងទឹក​ ក្នុងភូមិសាស្ត្រ​ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨​ លោកនាយក​ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យភូមិបាលក្រុង-ស្រុកពាក់ព័ន្ធ​ និងលោក​ លោកស្រីមេឃុំ​ ចៅសង្កាត់​ដែលពាក់ព័ន្ធ​មួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះ​បានពិនិត្យពិភាក្សាលេីការងារនិងបញ្ហាមួយចំនួនដែលនៅសេសសល់​ ជាមួយគ្នានេះ​ ឯកឧត្តមអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការលើការងារ​នេះ បានចង្អុលបង្ហាញទៅឱ្យមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ឃុំសង្កាត់ក្នុងមូលដ្ឋានដើម្បីធ្វេីការពិនិត្យនិងសហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង