រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា របស់រដ្ឋបាលខេត្តស្វាយរៀង

  • 137
  • ដោយ Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃចន្ទ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះមានមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះគណៈបញ្ជាការឯកភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ ការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អជូនប្រជាសពលរដ្ឋ ។ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានល្អជាពិសេសនៅថ្ងៃប្រណាំងទូកដណ្តេីមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា​ ដែលនិងចាប់ផ្តេីមប្រព្រឹត្តទៅនៅថ្ងៃទី២​ដល់ទី៤ខែសីហាឆ្នាំ២០២៤នេះ។

២.ត្រូវបន្តអនុវត្តវិធានការច្បាប់បង្ក្រាបក្មេងទំនើងគ្រប់ប្រភេទដែលបង្ករអសន្តិសុខនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

៣.បន្តការយកចិត្តទុកដាក់តាមដាន និងបង្ក្រាបល្បែងអនឡាញ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន។

៤.បន្តតាមការយកចិត្តទុកដាក់តាមដានទៅលើបញ្ហាគ្រោះថ្នាក់ដោយធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ រលំផ្ទះ ទឹកជំនន់ និងការជនលិចផលដំណាំរបស់ប្រជាពលរដ្ឋជាដើមក្នុងករណីដែលកើតមានឡើងជាយថាហេតុ ត្រូវចុះជួយឱ្យបានទាន់ពេលវេលា។៥.មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាក្រុងស្រុក រាល់ផ្លូវដែលមានការខូចខាតត្រូវពិនិត្យកែលម្អរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

៦.មន្ទីររៀបចំដែនដី និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវពិនិត្យតាមដានរាល់ការសាងសង់សំណង់រឹងផ្សេងៗត្រូវមានច្បាប់អនុញ្ញាតអោយបានត្រូវមុនដំណើរការសាងសង់។

៧.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងការពារដីចំណីផ្លូវ ប្រឡាយ បឹងបួរឱ្យបានល្អ និងខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

៨.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ ។

៩.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

អត្ថបទទាក់ទង