រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ អេង​ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក

  • 125
  • ដោយ Admin

នារសៀលថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង

តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចពិភាក្សា​ លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក​ ក្រោមធិបតីភាព​ ឯកឧត្តម​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ គណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា​ លោក​ ស៊ូ​ ម៉ុល​ អភិបាលស្រុករមាសហែក​ លោក​ កែវ​ ច័ន្ទលី​ ប្រធានមន្ទីរព័ត៌មាន​ខេត្ត​ ​ លោក​តំណាងប្រធានអគ្គិសនីខេត្ត​ លោក​ សេង​ រិទ្ធ​ តំណាងក្រុមហ៊ុនខ្មែរ​ យូធីឡីធី​ លោក​ យា​ ណាវិន​ ប្រធានការិយាល័យកិច្ចការច្បាប់​ និងសុវត្តិភាពសាធារណៈសាលាខេត្ត​ព្រមទាំងអ្នកចូលរួមជាច្រេីនរូបទៀត​ ។

ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ តំណាងអភិបាលខេត្តសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ និងគណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា​ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះដោះស្រាយបញ្ហាអគ្គិសនី។​ ឯកឧត្តម​ បានបន្ថែមយ៉ាងច្បាស់អំពីការណែនាំស្តីពីការធ្វេីសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន​ដូចខាងក្រោម​

១-ក្រុមហ៊ុនត្រូវណែនាំបុគ្គលិកឱ្យប្រើពាក្យសមរម្យ និងផ្តល់សេវាអគ្គិសនីឱ្យកាន់តែប្រសើរ និងទាន់ពេលវេលាដល់អ្នកប្រើប្រាស់។​

២-ក្រុមហ៊ុនត្រូវកត់ត្រាលេខអំណាននាឡិកាស្ទង់ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ហើយត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញវិក្កយបត្រ។​

៣-ក្រុមហ៊ុនត្រូវកែតម្រូវវិក្កយបត្រដើម្បីឱ្យមានប្រវត្តិនៃការប្រើប្រាស់សម្រាប់រយៈពេល 12 ខែកន្លងមកក្នុងលំដាប់នៃខែឱ្យបានត្រឹមត្រូវ។​ ៤- ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និងអ្នកប្រើប្រាស់ ក្នុងករណីមានគម្រោងផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នមានរយៈពេលយូរ។ ​

៥-ក្រុមហ៊ុនត្រូវកំណត់ និងកែសម្រួលប្រភេទអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ឯកឧត្តម​ តេង​ សុខុមាល​ មានប្រសាសន៍ថា​ដេីម្បីដោះស្រាយបញ្ហាទាំងអស់របស់បងប្អូន​ សេវាករត្រូវធ្វេីការងារជាមួយរដ្ឋបាលស្រុក​ ចុះពិនិត្យឱ្យបានល្អិតល្អន់ជូនប្រជាពលរដ្ឋដេីម្បីកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ​ ឯកឧត្តមបានបន្ថែមថា​ មុនពេលបងប្អូនដោះដូរកុងទ័រភ្លេីង​ បងប្អូនត្រូវធ្វេីការផ្ទៀងផ្ទាត់(តេស្ត)​ឱ្យបានហ្មត់ចត់​ រវាងកុងទ័រចាស់​ និងកុងទ័រថ្មី​ដេីម្បីទទួលបានភាពប្រាកដប្រជាក្នុងការប្រេីប្រាស់ភ្លេីង។

អត្ថបទទាក់ទង