រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមប៉េង ពោធិ៍សា បានដឹកនាំប្រតិភូខេត្តចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍កិច្ចសហប្រតិបត្តិការ(២០១៨-២០២៣)

  • 377
  • ដោយ Admin

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ ឯកឧត្តមប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍កិច្ចសហប្រតិបត្តិការ ( ២០១៨-២០២៣ ) និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ( ២០២៤-២០២៩ ) រវាងរដ្ឋបាលខេត្តស្វាយរៀង ប្រទេសកម្ពុជា និងគណ:កម្មាធិការប្រជាជនខេត្តតៃនិញ ដឹកនាំដោយ ឯកឧត្តម ង្វៀន ថាញ់ង៉ុក អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាម។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកជាប់ព្រំដែន ប្រធានច្រកទ្វារព្រំដែន និងសមត្ថកិច្ចពាក់ព័ន្ធ នៃខេត្តស្វាយរៀងប្រទេសកម្ពុជា និងប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត បានសម្ដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជាជ្ញាធរជាប់ព្រំដែន និងអង្គភាពពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់រួមគ្នា ប្រកបដោយកិច្ចសហការខ្ពស់ក្នុងការពង្រឹងចំណងមិត្តភាព មេត្រីភាព សម្រាប់ខេត្តទាំងពីរឱ្យបានកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃដែលបានរួមចំណែកក្នុងការធានា សន្តិភាព ស្ថិរភាព ផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃខេត្តទាំងពីរ។ ជាមួយនេះឯកឧត្តមអភិបាលខេត្តបានចាត់ទុកកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅថ្ងៃនេះ នឹងជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការបានតែកាន់រឹងមាំ និងល្អប្រសើរថែមទៀត ពីលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-តៃនិញ) រួមគ្នាសម្រេចបាននាពេលកន្លងមក ជាពិសេសលើបណ្ដាវិស័យដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម។ ។

ជាទីបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ង្វៀន ថាញ់ង៉ុក អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តទាំងពីរ ដែលប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ៕

អត្ថបទទាក់ទង