រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកនៃមន្ទីអប់រំ យុវជន និងកីឡា

  • 119
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរ យុវជន និងកីឡា ខេត្ត ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលរងខេត្ត​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាច្រេីនរូបទៀតផងដែរ ។

អត្ថបទទាក់ទង