រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ បានអញ្ជេីញចូលរួម​សិក្ខាសាលាស្តីពី “នីតិវិធីនៃការដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី”

  • 70
  • ដោយ Admin

នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ​ នាថ្ងៃអង្គារ៍ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញចូលរួម​សិក្ខាសាលាស្តីពី “នីតិវិធីនៃការដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី” ជូនគណៈអភិបាលក្រុង-ស្រុក​ ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់។

អញ្ជេីញចូលរួមក្នុងឱកាសនោះរួមមាន ប្រតិភូក្រសួងដនស ថ្នាក់ដឹកនាំមន្ទីរដនសស ​អភិបាល អភិបាលរងស្រុក/ក្រុង ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន នៃខេត្តចំនួន០៣ គឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកំពង់ចាម សរុបចំនួន ៥០ នាក់ ។

អត្ថបទទាក់ទង