រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អបអរសាទរ​ពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៣-២០២៤

  • 54
  • ដោយ Admin

អបអរសាទរ​ពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៣-២០២៤

នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៣-២០២៤ សូមអបអរសាទរក្រុមម្ចាស់ជើងឯក និងម្ចាស់ជ័យលាភី ទទួលបានលទ្ធផលដូចខាងក្រោម ៖

👉បាល់ទាត់ផ្នែកបុរស

- ចំណាត់ថ្នាក់លេខ១ ៖ ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (ជាម្ចាស់ជើងឯកពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២៣-២០២៤)

- ចំណាត់ថ្នាក់លេខ២ ៖ ក្រុមបាល់ទាត់ សសយក ក្រុងបាវិត

- ចំណាត់ថ្នាក់លេខ៣ ៖ ក្រុមបាល់ទាត់ សៀងហៃរីស្សត

- ចំណាត់ថ្នាក់លេខ៤ ៖ ក្រុមបាល់ទាត់ យុវជនសាមគ្គីក្នុងនោះអាជ្ញាកណ្ដាលល្អជាងគេគឺ លោក ជាន យ៉ឹស , អ្នកទាត់បញ្ចូលទីច្រើនជាងគេ គឺ កីឡាករ ផន ដារ៉ាពេជ្យ (ម្ចាស់ស្បែកជើងមាស),អ្នកចាំទីល្អឡគឺ កីឡាករ ប៊ូ ធារ៉ា (ម្ចាស់ស្រោមដៃមាស),គ្រូបង្វឹកល្អ គឺលោក កែន គឹមហៃ និងក្រុមគោរពវិន័យល្អជាងគេ (FAIR PLAY) ក្រុមបាល់ទាត់ យុវជនសាមគ្គី។

👉បាល់ទាត់ ផ្នែកនារី

- ចំណាត់ថ្នាក់លេខ១ ៖ ក្រុមបាល់ទាត់ សសយក ស្រុករំដួល (ជាម្ចាស់ជើងឯក)

- ចំណាត់ថ្នាក់លេខ២ ៖ ក្រុមបាល់ទាត់ សសយក ស្វាយទាប

- ចំណាត់ថ្នាក់លេខ៣ ៖ ក្រុមបាល់ទាត់ ស្រុកកំពង់រោទិ៍

- អ្នកទាត់បញ្ចូលទីច្រើនជាងគេ ៖ កីឡាការិនី ឈាង ភាព (ម្ចាស់ស្បែកជើងមាស),អ្នកចាំទីល្អ គឺកីឡាការីនី សារុំ មករា (ម្ចាស់ស្រោមដៃមាស),គ្រូបង្វឹកល្អ គឺ លោក ពោជ វុទ្ធី និងក្រុមគោរពវិន័យល្អជាងគេ (FAIR PLAY) ៖ ក្រុមបាល់ទាត់ វិទ្យាល័យព្រះពន្លា។

កម្មវិធីបានបញ្ចប់ទៅដោយមានមោទកភាព និងសប្បាយរីករាយព្រមទាំងមានផ្តល់ជូននូវពានរង្វាន់ និងថវិកាសម្រាប់ក្រុមនីមួយៗផងដែរ។

អត្ថបទទាក់ទង